ដំណឹងល្អ !!! តម្លៃសាំងធ្លាក់ចុះហើយ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២០នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,០៥០រៀលក្នុងមួយលីត្រនិងម៉ាស៊ូតលក់ក្នុងតម្លៃ២,៨០០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះ ឃើញថាចុះថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុនដែលសាំងធម្មតាតម្លៃ ៣,៤៥០រៀលនិងម៉ាស៊ូត៣,១៥០រៀលក្នុង១លីត្រ៕

Leave a Reply

Your email address will not be published.