ម៉្យាងដែរ!!! បុរសជនជាតិអុីតាលីមួយរូប បានបំពាក់ខ្លួនជាមួយនឹងឌីសដ៏ធំមួយ ដើម្បីរក្សាការពារខ្លួនពីវីរុសជម្ងឺកូរ៉ូណា
(បរទេស)៖ បុរសម្នាក់បានបង្ហាញខ្លួននៅតំបន់ផ្សារ Testtacio ជាមួយនឹងការបំពាក់ថាសដ៏ធំមួយនៅជុំវិញចង្កេះរបស់គាត់ ដើម្បីធានាថាគាត់បានរក្សារយៈចម្ងាយ ១ម៉ែត្រ ពីការឈរជិតមនុស្សនៅទីសាធារណជន ដោយពុំមាននរណាធ្លាប់ជួបប្រទះជាមួយនឹងវត្ថុធាតុបែបនេះឡើយ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN ពីថ្ងៃសៅរ៍កន្លងទៅ។
គាត់បានបង្កើតឧបករណ៍នេះឡើងមកក្នុងគោលបំណងសំខាន់ ដើម្បីរក្សាគម្លាតចម្ងាយសុវត្ថិភាពពីអ្នកដទៃ ក្នុងពេលធ្វើដំណើរចៀសវាងការរីករាលដាលឆ្លងជាមុន ដោយមូលហេតុប្រទេសរបស់លោកត្រូវបានចេញសេចក្ដីប្រកាសបិទទីក្រុងតាំងពីនៅថ្ងៃទី៦ ខែមីនាមកម៉្លេះ៕ប្រភពពី freshnews