ដំណឹងល្អ!!! រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្ដល់ថវិកា២លានដុលារដល់កម្ពុជាសម្រាប់ទប់ស្កាត់ Covid-19
យោងតាមផេកហ្វេសប៊ុក USAID Cambodia បានឲ្យដឹងថា៖ «ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសរាតត្បាត កូវីដ-១៩ និងក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធកម្ពុជា រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយចំនួន ២ លានដុល្លារ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្នែកទំនាក់ទំនងគ្រប់គ្រងហានិភ័យ ការចូលរួមសហគមន៍ និងការគាំទ្រដល់មន្ទីរពិសោធន៍។»៕ប្រភព៖ USAID Cambodia