ប្រពៃណាស់!!! ឯកឧត្តម គួច ចំរើន បានធ្វើពិធីបួងសួងសុំឲ្យបារមី លោកយាយម៉ៅ ជួយប្រោសព្រំពរជ័យ ជូនដល់ប្រជាពលរដ្ឋ ជៀសផុតពីជម្ងឺឆ្លងរាតត្បាត ពិសេស Covid 19
នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន បានធ្វើពិធីបួងសួងសុំសេចក្តីសុខចម្រុង ចម្រើន ជូនដល់ប្រជាពលរដ្ឋ នៅទីសក្ការៈបូជាលោកយាយម៉ៅ ពេជ្រ និល ដែលស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងនោះផងដែរ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកបន្ថែមថា៖
“សូមបួងសួងអោយបារមី លោកយាយម៉ៅ ជួយប្រោសព្រំពរជ័យ ថ្វាយសម្ដេចព្រះសង្ឃរាជ ប្រគេណព្រះតេជគុណ គ្រប់ព្រះអង្គ ជូនសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ ប្រិយមិត្តទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ ជៀសផុតពីជម្ងឺឆ្លងរាតត្បាត ពិសេស Covid 19 ធ្វេីដំណេីរប្រកបដោយសុវត្ថិភាព ។