ខ្លាំងមែន!!! Ronaldo ទិញកោះមួយ នាំទាំងគ្រួសារ ទៅរស់នៅ ដើម្បីគេចពី Covid-19
បរទេស៖ កាលពីពេលថ្មីៗនេះ កីឡាករបាល់ទាត់ដ៏ល្បីសញ្ជាតិព័រទុយហា្គល់ Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី បានដឹងថា រូបគេ និងក្រុមគ្រួសារ ត្រៀមទៅរស់នៅ លើកោះ ដែលទើបតែ ទិញហើយថ្មីៗមួយ។
តាមការចុះផ្សាយ បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំ នៃក្រុម Juventus រូបនេះ បានសម្រេចចិត្ត ទិញកោះមួយ ហើយនឹងត្រៀម ទៅនៅទីនោះ ជាមួយនឹងក្រុមគ្រួសារជាបណ្តោះអាសន្នសិន ដើម្បីគេចពី ការឆ្លងនៃវីរុសកូរ៉ូណា ដែលកំពុងតែមាន ការរីករាលដាលយ៉ាងខ្លាំង នៅជុំវិញពិភពលោក ក្នុងពេលនេះ។
ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ មានអត្រាអ្នកដែលឆ្លងនៃជំងឺផ្លូវដង្ហើមនេះ នៅតែមានការកើនឡើង ចំណែកអត្រាអ្នកស្លាប់ក៏ស្ថិតក្នុងចំណុចមួយ គួរប្រុងប្រយ័ត្ន ដូចគ្នា។ រីឯវ៉ាក់សាំង ក៏មិនទាន់មានការប្រកាសដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការណាមួយ នៅឡើយដែរ។ ដូច្នេះហើយ ជាមូលហេតុដែលធ្វើឲ្យ Ronaldo មានការភ័យខ្លាចនឹង បារម្ភពីសុវត្ថិភាព ក្រុមគ្រួសាររបស់ខ្លួន បែបនេះ៕
ប្រភព៖ khmerload