មិនគួរសោះ អាណិតណាស់!!! ទារកទើបកើតម្នាក់ បានក្លាយជាជនរងគ្រោះដោយសារ Covid-19 ក្មេងជាងគេបំផុតក្នុងពិភពលោក

អង់គ្លេស៖ ទារក ដែលទើបនឹងកើតម្នាក់ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានក្លាយជាជនរងគ្រោះដោយសារវីរុសថ្មី Covid-19 វ័យក្មេងជាងគេបំផុតក្នុងពិភពលោក។ទារកខាងលើ រួមនឹងម្ដាយរបស់គេ បានក្លាយជាជនរងគ្រោះដោយសារវីរុសប្រភេទថ្មីទាំងពីរនាក់ បន្ទាប់ពីលទ្ធផលធ្វើតេស្ដចេញមកវិជ្ជមាន។ ហើយបច្ចុប្បន្ន ទារកនេះកំពុងទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យ North Middlesex ជាកន្លែងដែលគេបានកើត ខណៈស្រី្តជាម្ដាយក៏ត្រូវបានគេបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែងផងដែរ ដោយសង្ស័យថាមានផ្ទុកជំងឺរលាកសួតប្រភេទថ្មី បន្ទាប់ពីសម្រាលកូនហើយ។

បើទោះបីជាម្ដាយកូនទាំងពីរនេះ មានជំងឺដូចគ្នាក៏ដោយ ប៉ុន្ដែអ្នកទាំងពីត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យផ្សេងគ្នា ដែលស្ត្រីជាម្ដាយមានអាការធ្ងន់ធ្ងរជាង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលមានជំនាញជាង។ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតក៏កំពុងព្យាយាមរកមូលហេតុដើម្បីឲ្យប្រាកដថា តើក្មេងនេះបានឆ្លងវីរុសតាមរយៈស្បូន ឬ កំឡុងពេលសម្រាល។ ហើយបើតាមប្រភពមួយបានឲ្យដឹងថា ចំពោះបុគ្គលិកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទាំងពីរ ក៏ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកផងដែរ។

គួរឲ្យដឹងផងដែរថា ចំនួនអ្នកឆ្លងវីរុស Covid-19 នៅប្រទេសអង់គ្លេសបានកើនជាង ២០០ នាក់ក្នុងរយៈពេលមួយថ្ងៃ ដែល​ចំនួនសរុបមានប្រហែល ៨០០ នាក់ ខណៈអ្នកស្លាប់មានចំនួន ១១ នាក់។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២០៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *