វេជ្ជបណ្ឌិត គួច ម៉េងលី ថាខ្យល់គពីរប្រភេទធ្វើឱ្យដួលសន្លប់និងស្លាប់ភ្លាមបើគ្មានអ្នកជួយ!!! (មានវីដេអូ)
នាពេលថ្មីៗនេះ គេសង្កេតឃើញមនុស្សកំពុងផ្អើលឆោឡោជុំវិញករណីដួលសន្លប់តាមទីសាធារណៈ។ ការដួលសន្លប់នេះស្របពេលដែលវីរុសកូវិដ-១៩ កំពុងតែរាតត្បាតស្ទើរតែពាសពេញពិភពលោក ដែលជាហេតុធ្វើឱ្យមនុស្សខ្លាចរអាមិនហ៊ានចូលជួយ ដោយសារពួកគេយល់ថា អ្នកដែលដួលសន្លប់នោះឆ្លងឬផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី ឬហៅថា កូវិដ-១៩។
ទាក់ទិននឹងករណីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា កូវិដ-១៩ ដែលកើតឡើងរីករាលដាលលក្ខណៈជាសាកល គឺជាជំងឺដែលធ្វើឱ្យមនុស្សរើសអើងគ្នា ប៉ុន្តែជំងឺនេះ បើធៀបនឹងជំងឺផ្សេងៗទៀត មានបរិមាណតិច ហើយអ្នកស្លាប់ដោយសារវានៅទាន់ស្មើនឹងជំងឺផ្សេងៗផងទេ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យមនុស្សភ័យស្លន់ស្លោដោយសារតែកូវិដ-១៩ ដោយសារវាជាជំងឺដែលទើបតែផ្ទុះឡើងថ្មីថ្មោងភ្លាមៗធ្វើឱ្យមនុស្សភ័យស្លន់ស្លោ និងរើសអើងគ្នាជ្រុលហួលហេតុ រហូតមិនហ៊ានជួយអ្នកដួលសន្លប់នៅតាមទីសាធារណៈ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ថា ទង្វើរើសអើងគ្នាបែបនេះពុំត្រឹមត្រូវឡើយ ព្រោះអាចបាត់បង់តម្លៃមនុស្សធម៌ដែលខ្មែរធ្លាប់តែមានចំពោះគ្នានិងគ្នា។ ជាពិសេសការដួលសន្លប់មិនអាចបញ្ជាក់បានថា បុគ្គលម្នាក់នោះមានផ្ទុកជំងឺកូវិដ-១៩នោះទេ។ មនុស្សដួលសន្លប់ភាគច្រើន ដោយសារតែខ្យល់គ។ ខ្យល់គមានពីរប្រភេទដែលអាចបណ្ដាលឱ្យមនុស្សដួលសន្លប់ និងស្លាប់ភ្លាមប្រសិនបើគ្មានអ្នកជួយ។ ខ្យល់គទី១ គឺខ្យល់គបញ្ជាក់ប្រាប់ពីសញ្ញាគាំងបេះដូងអាចធ្វើឱ្យអ្នកជំងឺដួលសន្លប់ និងមួយទៀតជាសញ្ញាប្រាប់ពីជំងឺខ្សោយអស់កម្លាំងដោយសារការធ្វើការជ្រុលពេក ឬក្ដៅខ្លាំងពេកបណ្ដាលឱ្យខ្សោះជាតិស្ករក្នុងឈាម ហើយបណ្ដាលឱ្យមនុស្សដួលសន្លប់ដែរ។ ជំងឺខ្យល់គទាំងនេះ ប្រសិនបើគ្មានអ្នកណាជួយទាន់ពេលវេលាទេ អាចធ្វើឱ្យអ្នកជំងឺដាច់ខ្យល់ស្លាប់មួយរំពេច។ ក្រៅពីខ្យល់គ នៅមានហេតុផលច្រើនទៀត ដែលធ្វើឱ្យមនុស្សដួលសន្លប់ដែរ ដូចជាការកកស្ទះសរសៃឈាម ឆ្កួតជ្រូក ខ្វះជាតិស្ករក្នុងឈាម និងដោយសារអាកាសធាតុក្ដៅពេកជាដើម។
លោកវេជ្ជបណ្ឌិតបន្តថា នៅពេលដែលយើងជួបហេតុការណ៍មនុស្សដួលសន្លប់ យើងគួរតែជួយ ប្រសិនបើយើងខ្លាចដោយសង្ស័យថា បុគ្គលនោះផ្ទុកវិរុសកូវិដ-១៩ យ៉ាងហោចណាស់ជួយទូរសព្ទទៅឡានពេទ្យ ឬពេទ្យដែលនៅជិត បើយើងមិនជួយទេ ហើយទុកគាត់ចោល ត្រឹមតែ៥ ទៅ១០នាទី បុគ្គលិកនោះអាចនឹងស្លាប់ភ្លាម បើអ្នកចូលជួយ គួរតែពាក់ម៉ាស់ការពារ ហើយជួយធ្វើចលនាបេះដូងឱ្យគាត់។
ជាការពិតណាស់ ពីមុនមានអ្នកដួលសន្លប់ច្រើន ប៉ុន្តែដោយសារកាលនោះមិនទាន់មានជំងឺកូវិដ-១៩ ម្ល៉ោះហើយមនុស្សតែងតែជួយគ្នាក្នុងនាមជាមនុស្សធម៌ តែមួយរយៈនេះ ដោយសារតែជំងឺកូវិដ-១៩ បានធ្វើឱ្យមនុស្សមានការរើសអើងគ្នា លែងមានមនុស្សធម៌ លែងមានមនោសញ្ជេតនានឹងគ្នា។ ដូច្នេះគួរមានវិធីសាស្ត្រណាមួយដើម្បីជួយគ្នា នៅពេលមាននរណាម្នាក់ដួលសន្លប់។ ដូចលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្រើនរំលឹកថា ភាពភ័យស្លន់ស្លោពេកមិនបានជួយអ្វីក្រៅធ្វើឱ្យមនុស្សជ្រួលច្របល់ ធ្វើឱ្យខ្លួនឯងឈឺទៅវិញទេ។
លោកវេជ្ជបណ្ឌិតលើកឡើងថា រហូតមកទល់នឹងពេលនេះ អ្នកឆ្លងជំងឺកូវិដ-១៩ គេអាចព្យាបាលជាសះស្បើយច្រើននាក់ហើយ ហើយចិនក៏បានប្រកាសផ្ដល់ជំនួយដល់កម្ពុជាជុំវិញកូវិដ-១៩នេះផងដែរ។ ទន្ទឹងនឹងការព្យាបាលជាសះស្បើយ គេក៏អាចបង្ការវាបានផងដែរ តាមរយៈការលាងត្រឹមត្រូវតាមក្បួនពេទ្យបានញឹកញាប់ ការពាក់ម៉ាស់ ការទទួលទានអាហារដែលផាសុកភាព។ ចំណែកវីរុសកូវិដ-១៩ មិនអាចរស់នៅក្នុងសីតុណ្ហភាពក្ដៅដូចប្រទេសខ្មែរនោះទេ ហើយអ្នកដែលឆ្លងទៀតសោត ភាគច្រើនឆ្លងតែចំពោះមនុស្សដែលមានអាយុលើសពី៦០ឆ្នាំ អ្នកដែលមានជំងឺជាប់នឹងខ្លួនស្រាប់ និងអ្នកដែលមានប្រព័ន្ធការពារខ្សោយប៉ុណ្ណោះ។ ដូច្នេះកុំភ័យស្លន់ស្លោ កុំចរចាមអារាម កុំបំផុសបំផុលខ្លាំងពេក កាលណាធ្វើបែបនេះ ដូចជាកំពុងតែកម្លាចខ្លួនឯងឱ្យភ័យខ្លាចខ្លួនឯង៕វីដេអូចំណេះដឹងបន្ថែមស្តីពី វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ថ្នាំបំបាត់ឈឺក្បាលដោយគ្មានមូលហេតុ អ្នកគួរយល់ដឹង។ប្រភព៖ interconrooster