ថ្មីៗ ភរិយារបស់ លោកនាយករដ្ឋមន្រ្តីកាណាដា មានផ្ទុកវីរុស COVID-19!!!

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” បានប្រាប់ឲ្យដឹងថា ភរិយារបស់ លោកនាយករដ្ឋមន្រ្តីកាណាដា មានផ្ទុកវីរុស COVID-19 ។ ហ្វេសប៊ុកដដែកបានបញ្ជាក់បន្ថែមទៀតថា៖

“លទ្ធផលរោគវិនិច្ឆ័យចំពោះលោកស្រីឧត្តមភរិយារបស់ លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau បានបង្ហាញថា “មានវិជ្ជមាន ឬ មានផ្ទុកវីរុស “ COVID-19 ដូច្នេះលោកស្រី Sophie Gregoire Trudeau ត្រូវរដ្ឋាភិបាលសម្រេចដាក់នៅដាច់ឆ្ងាយដើម្បីព្យាបាល ស្របពេលការពិនិត្យលោក Justin Trudeau វ័យ៤៨ឆ្នាំ មានសុខភាពល្អធម្មតា។ #ប្រភព CNA #សម្រួលដោយ សុផារិន្ទ”៕

Leave a Reply

Your email address will not be published. Required fields are marked *