ពិតជាអបអរសាទរមែន!!! កម្ពុជា ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត
សមាគមអ្នកសរសេរអំពីការធ្វើដំណើរ ក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination-Heritage (International)។
ក្រសួងទេសចរណ៍ បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយ ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។បង្ហាញថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕មានប្រភព៖csndaily.com