ស្រ្តីម្នាក់មាន “ជំងឺកៀបសរសៃឆ្អឹងខ្នង” គាត់បានប្រើវិធីសាស្ត្រនេះ អាការជំងឺជាបាត់ពិតៗ!!!
ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៍ថា មានស្រ្តីម្នាក់អាយុ ៣៦ ឆ្នាំមាន “ជំងឺកៀបសរសៃឆ្អឹងខ្នង” នៅដំណាក់កាលដំបូងអាការធ្ងន់ធ្ងរណាស់ ធ្វើឲ្យគាត់ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ពេលចុះពីលើគ្រែគាត់ត្រូវកាន់គែមគ្រែហើយងើបបន្តិចម្ដងៗ។ខ្ញុំបានទិញថ្នាំជាច្រើនយ៉ាងដែលគ្រូពេទ្យប្រាប់ថាជួយឱ្យជាសះស្បើយ ថ្វីបើវាជួយកាត់បន្ថយបានខ្លះ ប៉ុន្ដែក៏មិនបានជួយទាំងស្រុងនោះទេ នៅពេលដែលអស់កម្លាំងអាការជំងឺក៏កម្រើកឡើងភ្លាមៗ។
ដោយសារតែស្បែករបស់គាត់ឆាប់មានប្រតិកម្ម ធ្វើឲ្យថ្នាំរិត,កៅអៀកបន្ថយការឈឺចាប់ក៏មិនអាចប្រើបាន អាការឈឺខ្នងក៏នៅមិនទាន់ព្យាបាលជា ស្បែកក៏មានអាការប្រតិកម្មយ៉ាងធ្ងន់ធ្ងរហើមម្ដងទៀត រមាស់ផងឈឺចុកចាប់ផង ពិតជាវេទនាខ្លាំងណាស់។ថ្មីៗនេះមិត្តភក្តិរបស់គាត់បានណែនាំពីវិធីសាស្រ្តមួយ គឺយកគ្រាប់អំបិលទៅលីងឲ្យក្ដៅ បន្ទាប់មកដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ ប្រសិនបើវាត្រជាក់ក៏អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។
បច្ចុប្បន្នគ្រាប់អំបិលធំពិបាលរកទិញណាស់ គាត់បានគិតរកវិធីថ្មី ដោយប្រើអំបិលគ្រាប់តូចជំនួស ដើម្បីការពារមិនឲ្យអំបិលជាប់គ្នាជាដុំ យើងអាចដាក់គ្រាប់អង្ករចូលទៅបាន បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ។ពីព្រោះអំបិលកាត់បន្ថយការរលាក ចំណែកអង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ចំណែកខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ យកធាតុផ្សំទាំង ៣ យ៉ាងនេះមកលីងជាមួយគ្នាឲ្យក្ដៅ ដើម្បីឲ្យមានប្រសិទ្ធភាពល្អត្រូវដាក់ធាតុផ្សំទាំង ៣ ឲ្យគ្រប់។
មនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។ប្រសិនបើវាចាប់ផ្ដើមត្រជាក់ ផ្ទះបងប្អូនណាមានចង្ក្រានម៉ៃក្រូវ៉េវក៏អាចយកទៅកំដៅក្នុងចង្ក្រានបាន ប៉ុន្ដែប្រយ័ត្នកុំឲ្យយូរខ្លាំងពេក។ម៉្យាងទៀតគឺ ចាំបាច់ត្រូវប្រើកន្សែងឱសថនេះស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ ដោយចាប់ផ្ដើមពីកំភួនជើងបន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួចសឹមមកស្អំផ្នែកខាងមុខ។
ធ្វើតាមរបៀបនេ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង។វិធីសាស្រ្តនេះមិនថាតែមនុស្សទូទៅក៏អាចយកទៅប្រើបាន ជាពិសេសនៅរដូវខែរងា។ចំណុចគួរប្រយ័ត្ន៖ ត្រូវប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក៕កំណត់ចំណាំ **សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង៕