ថ្មី!!ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាជនជាតិអង់គ្លេសទាំងពីរនាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលធ្វើឲ្យអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាកើនឡើងដល់៤នាក់, នេះបើយោងតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នាថ្ងៃត្រង់ទី១២ ខែមីនា ឆ្នាំ២០២០។

ការរកឃើញមេរោគកូវីដ១៩ លើខ្លួនជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធថ្មីនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានយកសំណាករបស់មនុស្ស៥៩នាក់ នៅលើនាវា Viking Cruise Journey ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ អ្នកឆ្លងថ្មីនេះ គឺបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ។

ជាសរុបអ្នកដំណើរជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន៦៤នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។

ប្រភព៖freshnewsasia

Leave a Reply

Your email address will not be published.