ក្រុមហ៊ុនកូរ៉េខាងត្បូង ហាមបរិភោគផ្សិតម្ជុលរបស់ខ្លួនដែលលក់តាមទីផ្សារទំនើបលើពិភពលោក!!!

កូរ៉េខាងត្បូង៖ យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយ ផ្សិតម្ជុលដែលត្រូវបានខ្ចប់ប្លាស្ទិក ជាមួយអក្សរដាក់ថា “Product of Korea” និង “Sun Hong Foods, Inc.” អាចមានផ្ទុកបាក់តេរីឈ្មោះ Listeria Monocytogene ដែលអាចធ្វើឱ្យអ្នកទទួលបានឈឺ ឬស្លាប់បាន។

ក្រុមហ៊ុន Sun Hong Foods បានប្រកាសថា ផ្សិតម្ជុលដែលត្រូវបានវេចខ្ចប់ ទម្ងន់ ២០០ក្រាម ជាមួយឡាប៊ែលពណ៌បៃតង និងមានលេខកូដ UPC 7 426852 625810 អាចនឹងមានបាក់តេរី បង្កជំងឺឆ្លងលើកុមារ ឬមនុស្សចាស់ជរា ឬអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។ អាការៈ ក្រោយទទួលទាន មានដូចជា ក្ដៅខ្លួន ឈឺក្បាល រឹងដៃរឹងជើង គេងមិនលក់ ឈឺពោះ និងរាគ។ បាក់តេរីដែលមានក្នុងផ្សិតម្ជុលខាងលើ ក៏អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះ រលូតកូនផងដែរ។

ក្រុមហ៊ុនកូរ៉េខាងត្បូងដដែល បានបន្តថា ផលិតផលរបស់ខ្លួន បានលក់តាមផ្សារទំនើបមួយចំនួន។ ក្រុមហ៊ុន ជំរុញឱ្យអតិថិជនជៀសវាងការទទួលទាន និងត្រូវបោះចោល ឬយកទៅប្ដូរជាលុយវិញ។សូមជម្រាបថា សេចក្ដីប្រកាសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០៕

ប្រភព៖ recalls-market-withdrawals-safety-alertsv

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Leave a Reply

Your email address will not be published. Required fields are marked *