គាំទ្រអំពើល្អ!!! ចែក អាល់កុល ក្រមា ម៉ាស់ ស្រោមដៃ ដោយឥតគិតថ្លៃ ជូនបងប្អូន នៅក្រុងសៀមរាប

គេឃើញអ្នកចិត្តសប្បុរសធម៌ ដ៏ស្រស់ស្អាតម្នាក់ មានឈ្មោះ ក្នុងហ្វេសប៊ុក Rothkanha Play នៅក្រុងសៀមរាប បានចែកអាល់កុលម្នាក់បានកន្លះលីត្រ ដោយឥតគិតលុយ ជូនបងប្អូនប្រជាពលរដ្ឋ ​នេះក៏ព្រោះតែក្តីអាណិតដល់អ្នកអត់មួយចំនួន ស្របពេលដែលអាល់កុលនៅកន្លែងលក់ផ្សេងៗមានតម្លៃថ្លៃសឹងតែមិនគួរឲ្យជឿ។

ចំណែកនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២០ នេះ គេឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Chan Sokthorn បានធ្វើការប្រកាសថា៖ “FREE FREE អាល់កុល 75% ក្រមា ម៉ាស់ ស្រោមដៃ មានចែកជូននៅទីនេះ ជូនពរប្រជាជនទាំងអស់មានសុខភាពល្អ ផុតពីជំងឺ Covid-19។ ល្ងាចនេះនិងមានចែកជូនបន្តទៀត ម៉ោង 5PM #សៀមរាបផ្ទះខ្ញុំ 11/03/2020″។ ហើយទីតាំងចែកនេះនៅ ជាប់ស្តុបកោះកេរ្ត៍ ក្រុងសៀមរាប ខេត្តសៀមរាប៕

Leave a Reply

Your email address will not be published. Required fields are marked *