បែកធ្លាយអាថ៍កំបាំង របស់ក្រុងឌូបៃ ដែលមនុស្សគ្រប់ៗគ្នាល្បីថាជាក្រុងដែលសម្បូរមាសពេជ្រ
ច្បាស់ណាស់បងប្អូនប្រាកដជាគិតដល់ក្រុងឌូបៃមុនគេ ក្រុងឌូបៃគឺជាក្រុងដ៏ធំបំផុតរបស់ប្រទេសអារ៉ាប់រួម ស្ថិតនៅភាគខាងជើងនៃប្រទេស មានទំហំដីប្រមាណ 4000 តារាងគីឡូម៉ែត្រ ហើយមានប្រជាជនរស់នៅទីនោះប្រមាណ 2 លាននាក់ ក្រុងឌូបៃជាក្រុងដែលនៅលើវាលខ្សាច់ មានអាគាខ្ពស់ៗស្អាតៗនឹងអ្វីៗសុទ្ធតែទំនើបៗដាច់គេ អាចនិយាយបានអស្ចារ្យរកពាក្យនិយាយមិនត្រូវគឺអភិវឌ្ឈន៍លឿនបំផុត។
បើយើងងាកទៅមើលខាងក្រោយនៃភាពឆើតឆាយរបស់ប្រទេសនេះវិញ តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងវេទនា? ព្រោះបើសិនជាអ្នកបានឃើញរូបភាពនេះហើយ នាក់ច្បាស់ជាមិនអាចទប់ទឹកភ្នែកបានទេ ព្រោះជាធម្មតាទៅហើយ ផ្ទះអ្នកមានតែងតែមានអ្នកក្រចាំបំរើ ដើម្បីអោយបានរស់ទាំងអស់គ្នា។
វាពិតហើយ មាសពេជ្យដ៏ស្រស់ស្អាតពាសពេញក្រុងឌូបៃដែលអ្នកបានឃើញ វាចេញពីសាច់ស្រស់ឈាមស្រស់ ញើសហូរតាមគូទរបស់ក្រុមអ្នកក្រទាំងនេះ ដែលយកកម្លាំងពេលវេលារបស់ខ្លួនទៅធ្វើការបានលុយបន្តិចបន្ទួចដើម្បីចញ្ចឹមពួកមហាសេដ្ធីនៅឯទីក្រុងឌូបៃនោះឯង បើអ្នកបានឃើញហើយពិតជាមិនអាចទប់ទឹកភ្នែកបានតែម្ដង។