ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការថែទាំសុខភាពផង ចាប់ពីថ្ងៃនេះទៅមេឃក្តៅកាន់តែខ្លាំងរហូតជិត៤០អង្សាសេឯណោះ
ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត.ផ្គរ.រន្ទះ.ខ្យល់កន្ត្រាក់និងថែរក្សាសុខភាព នៅក្នុងខណៈដែលធាតុអាកាសក្តៅនៅពេលថ្ងៃ។យោងតាមការព្យាករណ៍របស់ក្រសួងកម្រិតសម្ពាធទាបនៅលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះបានធ្វើឱ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖
១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៧ដល់៣៩អង្សារសេ ផ្នែកខ្លះនៃតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម។ ដោយឡែកនៅថ្ងៃទី១៤និង១៦មីនា ផ្នែកមួយចំនួននៃខេត្តឧត្ដរមានជ័យ.បន្ទាយមានជ័យ ពោធិ៍សាត់.បាត់ដំបង.សៀមរាបនិងខេត្តប៉ៃលិនអាចនឹងមានភ្លៀងពីតិចទៅមធ្យម។
២.បណ្ដាខេត្តនៅតំបន់ខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៦អង្សារសេ។៣.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៥ដល់៣៧អង្សារសេ ចាប់ពីថ្ងៃទី១១ដល់១៦ខែមីនាអាចនឹងមានភ្លៀងខ្សោយ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ.សាធារណជនជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ.រន្ទះ.ខ្យល់កន្ត្រាក់.និងថែទាំសុខភាពក្នុងខណៈដែលអាកាសធាតុក្ដៅខ្លាំងនៅពេលថ្ងៃ៕