ដំណឹងល្អ!!! ចិនបញ្ជូននាវាធំៗ ៧ គ្រឿងដឹកវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើនមកកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ នៅខេត្តពោធិ៍សាត់ ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្ត

ត្រាត ប្រទេសថៃ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណមិត្តចិនដែលបានចាត់វិធានការបញ្ជូននាវា៧គ្រឿងដឹកកុងតឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាមដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ ។

សម្ដេចបានបន្ដថា នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការនី ព្រោះសង្វាក់ផលិតកម្មនឹងបន្តហើយកូនក្មួយនឹងបន្តការងារជាធម្មតា។ បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមបងប្អូនកូនក្មួយកម្មករកម្មការនីកុំមានការព្រួយបារម្ភ៕

ប្រភព៖ SPM

Leave a Reply

Your email address will not be published.