ពិតជាប្លែកណាស់ បងប្អូន!!! មើមឈូកបំពងជាមួយសាច់ជ្រូកចិញ្រ្ចាំ

គ្រឿងផ្សំមាន៖-មេីមឈូក 1kg ហាន់ជាបន្ទះស្ដេីងៗ រួចត្រាំទឹកអំបិល និងក្រូចឆ្មារ រឺទឹកខ្មេះក៏បាន ទុក30នាទី ក្រោយលាងទឹកអោយអស់ជាតិជរ័ និងភក់ ហាលថ្ងៃវាអោយស្ងួតបន្តិច-សាច់ជ្រូក 0.5kg (ចិញ្ច្រំអោយម៉ត់)-ម្រេចម៉ត់ 2ស្លាបព្រាកាហ្វេ-ម្សៅស៊ុបរ៉ូឌី 2 ស្លាបព្រាកាហ្វេ-បីចេង 1 ស្លាបព្រាកាហ្វេ -ស្គរសរ 2 ស្លាបព្រាកាហ្វេ ទឹកសុីអុីវ 2

ស្លាបព្រាកាហ្វេ-ប្រេងល្ង 2 ស្លាបព្រាបាយ-ម្សៅឆា 2 ស្លាបព្រាកាហ្វេ-ស្លឹកខ្ទឹម 3 ឬ 4 សន្លឹក ( ហាន់ល្អិតៗ)។ម្សៅបំពងអោយស្រួយ 4 ទៅ 5 ស្លាបព្រាបាយ -ម្សៅម្ទេសប្លោក 2 ស្លាបព្រាកាហ្វេ។វីធីធ្វេី៖-យកសាច់ជ្រូក ដែលចិញ្ច្រំហេីយ លាយ ជាមួយគ្រឿងផ្សំ ម្រេចម៉ត់ ម្សៅស៊ុបរ៉ូឌី បីចេង ស្ករស ទឹកសុីអុីវ ប្រេងល្ង ម្សៅឆា ស្លឹកខ្ទឹម លាយចូលគ្នាឲសព្វគ្រឿងទុកមួយអន្លេីរ។

-យកមេីមឈូកដែលហាន់ស្ដេីងៗ ហេីយ យកសាច់ជ្រូកដែលលាយគ្រឿងដាក់ពីលេីរួចយកមេីមឈូកសង្កត់ចូលគ្នាឲជាប់ទុកមួយអន្លេីរ។យកម្សៅបំពង អោយស្រួយ លាយទឹកធម្មតា ប្រេងល្ងបន្កិច ម្សៅម្ទេសប្លោកបន្តិច វ៉ៃឲសព្វ យកមេីមឈូក ដែលញាត់សាច់ជ្រូកទៅជ្រលក់ចូល ទេីបយកទៅបំពងក្នុងខ្ទះដែល ចាក់ប្រេងឆាអោយក្ដៅ ជាការស្រេច។ ប្រភព៖មេផ្ទះស្ត្រីខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *