របៀបធ្វើងាវឆាអំពិលទុំឆ្ងុយឆ្ងាញ់!!!

គ្រឿងផ្សំមាន:- ស្កសរ ២ ស្លាព្រាកាហ្វេ- ម្ទេស ២ ឬ ៣ផ្លែ- ស្លឹកជី ឬ ជីរម្រះព្រៅ- ងាវស្រស់ ៥០០ ក្រាម- ប្រេងឆា- អំបិល ១ ស្លាព្រាកាហ្វេ- ប៊ីចេង ១ ស្លាព្រាកាហ្វេ- ទឹកត្រី ៣ ស្លាព្រាកាហ្វេ- ទឹកអំពិលទុំ- ចិញ្ច្រាំខ្ទឹម ៣ កម្ពឹស។វិធីធ្វើ:១. យកងាវមកត្រាំទឹកអង្ករប្រហែលមួយម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រងទុកឲ្យស្រសទឹក។ ២. ម្ទេសហាន់ជាបញ្ឆិតៗ និងបេះស្លឹកជី ឬបេះម្រះព្រៅ ទុករោយពីលើងាវ។

៣.លាយប្រេងឆាមួយស្លាព្រាកាហ្វេជាមួយនិងអំបិលស្ករ ប៊ីចេង ទឹកត្រីព្រមទាំងអំពិលទុំក្នុងកូនចានមួយកូរឲ្យសព្វទុកមួយអន្លើ។៤. ចិញ្ច្រាំខ្ទឹមបំពងឲ្យឡើងឈ្ងុយ បន្ទាប់មកចាក់ទឹកម្ជូរដែលបានលាយទុកនោះចូលរួចបន្ថែម ឆាងាវមួយត្រឡប់ឲ្យងាវហាមាត់ដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជី ឬម្រះព្រៅ ដែលបានរាបទុកមកដាក់ពីលើជាការស្រេច។ អ្នកអាចឆាងាវជាមុនសឹមដាក់ទឹកម្ជូរជាក្រោយក៏បានដែរ។

ប្រភព៖ផ្ទះមុខម្ហូប

Leave a Reply

Your email address will not be published. Required fields are marked *