វិធីធ្វើនំដូងចៀនពិសេស តាមបែបងាយៗៗ!!! (មានវីដេអូ)

គ្រឿងផ្សំ៖ម្សៅអង្ករដំណើប ១កូនចានចង្កឹះ សាច់ដូងកោស ឬហាន់ជាសរសៃតូចល្មម ២កូនចានចង្កឹះ ស្ករស កន្លះកូនចានចង្កឹះ អំបិល បន្តិច ខ្ទិះដូង កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖ ១.យកម្សៅលាយជាមួយស្ករស និងអំបិលច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទិះដូងចូលច្របល់ចូលគ្នាអោយសព្វរហូតឡើងជាល្បាយៗ ហើយដាក់សាច់ដូងចូលច្របល់ចូលគ្នាអោយសព្វ។២.បន្ទាប់មកដាក់ដាំខ្ទះអោយក្តៅ រួចដួសម្សៅដាក់ចៀនជាបន្ទះស្តើង ឬជាដុំល្មម (ដួសម្សៅ ១ស្លាបព្រាបាយ) ចៀនអោយឆ្អិនក្រៀមល្មមជាការស្រច ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖ ប្រភព៖លោកពូ Eang Sophalleth

Leave a Reply

Your email address will not be published. Required fields are marked *