សូមបងប្អូនជួយគាំទ្រផង!!! កូនខ្មែរម្នាក់ បានផលិតទឹកលាងដៃដែលមានគុណភាពខ្ពស់ និងតម្លៃទាប

ថ្មីៗនេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះសារថា៖«គាត់មិនឲ្យខ្ញុំបង្ហោះដាក់រូបគាត់ទេ តែខ្ញុំនៅតែជំនះ ព្រោះខ្ញុំគិតថាល្មមដល់ពេលដែលត្រូវបង្ហាញធនធានមនុស្សដ៏កម្រឲ្យប្រជាជនយើងបានស្គាល់ហើយ គាត់គឺជាចំណែកមួយដ៏សំខាន់ ដ៏អស្ចារ្យសម្រាប់សង្គមជាតិយើង។ប្អូនស្រីម្នាក់រៀនផ្នែកវិស្វករគីមី មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានផលិតទឹកលាងដៃដែលមានគុណភាពខ្ពស់ជាងទឹកលាងដៃគ្រប់ប្រភេទដែលមានលើទីផ្សារនិងតម្លៃទាបបំផុត។ ខ្ញុំកំពុងតែជំរុញឲ្យគាត់ផលិតឲ្យបានច្រើន និងគិតរកវិធីផលិតម៉ាសថែមទៀត។

បើការផលិតរបស់គាត់ទទួលបានជោគជ័យ ហើយទទួលស្គាល់និងគាំទ្រពីក្រសួងសុខាភិបាល ខ្ញុំនឹងទទួលទិញពីគាត់ទាំងអស់ ហើយធ្វើការចែកជូនប្រជាជនខ្មែរយើងដោយមិនគិតថវិកាអ្វីទាំងអស់។ ខ្មែរយើងសំបូរទៅដោយធនធានមនុស្ស គ្រាន់តែពួកគាត់គ្មានឱកាសបង្ហាញសមត្ថភាពតែប៉ុណ្ណោះ។ ហេតុអ្វីមិននាំគ្នារិះគិតរកវិធីផលិតដោយខ្លួនឯង ហេតុអ្វីត្រូវចាំបាច់ទិញតពីគេក្នុងតម្លៃដ៏មហាសែនថ្លៃបែបនេះ? គេធ្វើបាន រឿងអីខ្មែរយើងធ្វើមិនបាន? ខ្មែររួបរួម ខ្មែរខ្លាំង ខ្មែរពូជអង្គរ🇰🇭🇰🇭🇰🇭»៕ប្រភពពី ចែកចាយ

Leave a Reply

Your email address will not be published. Required fields are marked *