តោះបងប្អូនរៀនធ្វើកង្កែបបោក!!!

គ្រឿងផ្សំ៖កង្កែបធំ 3 ក្បាល សាច់ជ្រូកចិញ្ច្រាំ 150ក្រាម គ្រឿង៖ គល់ស្លឹកគ្រៃ 2 ស្លាបព្រាបាយ(ហាន់អោយល្អិត)។ខ្ទឹមស 4 កំពិឹស ខ្ទឹមក្រហម 4 កំពឹស។រំដេង 1 ស្លាបព្រាកាហ្វេ (ហាន់អោយល្អិត)។រមៀត 1 ភាគ 2 ស្លាបព្រាកាហ្វេ។ ម្ទេសឆ្អើរ 3 ផ្លែ (ចិញ្ច្រាំអោយម៉ត់)។សំបកក្រូចសើច 1 ភាគ 4 ។សណ្តែកដីលីង 1 ភាគ 2 ពែង (បុកកុំអោយម៉ត់)។ ស្កស 2 ស្លាបព្រាកាហ្វេ។ ទឹកត្រី 1 ស្លាបព្រាបាយ។ អំបិល 1 ស្លាបព្រាកាហ្វេ។

របៀបធ្វើ៖យកគ្រឿងមកបុកអោយម៉ត់ល្អហើយដាក់ម្ទេសឆ្អើរចិញ្ច្រាំចូល ហើយបន្តបុកថ្នមៗរហូតដល់វាលាយចូលគ្នាសព្វល្អ។ យកកង្កែបមកធ្វើ កាត់ចុងដៃ ចុងជើង កាត់ក្បាល ព្រលាត់ស្បែកចោល ហើយលាងអោយស្អាត (កុំវះពោះ)។ យកសាច់ជ្រូកចិញ្ច្រាំ សណ្តែកដីលីងមកលាយច្របល់ជាមួយគ្រឿងអោយសព្វល្អ រួចញាត់វាចូលក្នុងពោះកង្កែប ហើយយកតំបុតឬស្សីមកគាប ឬចន្ទាសអាំងសាច់ ហើយដាក់អាំងរហូតដល់ពណ៌ឡើងក្រឡាត។

ប្រភពពី fbfreeshare

Leave a Reply

Your email address will not be published. Required fields are marked *