ដឹងតែសើចម៉ង!!! ជួបជាមួយពូ ហ៊ន កំពូលអ្នកសារព័ត៌មានស្វាយរៀងបន្តិចមើល…(មានវីដេអូ)

ភ្នំពេញ ៖ លោក ផាន់ ហ៊ន អ្នកយកព័ត៌មានLiveតាមបណ្តាញសង្គមហ្វេសបុកនៅខេត្តស្វាយរៀង ដែលត្រូវបានអ្នកប្រើប្រាស់ប ណ្តាញសង្គមចាប់អារម្មណ៍ស្គាល់ច្រើន មួយរយៈចុងក្រោយនេះ ដោយសារតែសំនួនវោហា កំប្លុកកំប្លែងរបស់លោក នៅពេលធ្វើការអធិប្បាយព័ត៌មានទាន់ហេតុការណ៍ម្តងៗ ។

យ៉ាងណាមិញ សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូប ពោរពេញដោយពហុជំនាញ អាចធ្វើបានសឹងតែគ្រប់ផ្នែកក្នុងវិស័យសិល្បៈ ជាពិសេសដោយឡែកនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នេះដែរ លោក ហ៊ន ប៉ះជាមួយកញ្ញា សុភ័ក្រ កុសុម៉ា ធ្វើអោយអ្នកគាំទ្រគាត់ទាំង២នាក់នាំគ្នាមើលពួកគាត់។តាមវីដេអូនេះដែរ កញ្ញាសុភ័ក្រ កុសុម៉ាបានដើរទៅសួរ លោក ហ៊ន ថានាងស្អាតអត់ ពេលជួបផ្ទាល់អញ្ជើង ស្រាប់តែលោកហ៊ន ថាស្អាតបានតែក្នុងកញ្ជក់ទូរទស្សន៍ទេ តែបើជួបក្រៅមើលមុខដូចម៉ែយ៉ែម ។

សួរចុះសួរឡើងស្រាប់តែ លោក ហ៊ន ថា កញ្ញា សុភ័ក្រ កុសុម៉ា តាមញ៉ែគាត់ទៅវិញ ធ្វើអោយសុភ័ក្រ កុសុម៉ា អត់ទ្រាំមិនក៏ហៅលោក ហ៊ន ជិះឡានជាមួយ ។ប្រភពពី khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *