ចែកា បោកកូនជ្រូកម្តង បានលុយខ្មែរច្រើនណាស់ រហូតដល់ទៅ 430 លានរៀលឯណោះ…(មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា អតីតតារាស្រី ម៉ូលីកា បច្ចុប្បន្ននាងបានបញ្ចប់ជីវិតនៅក្នុងវិស័យសិល្បៈ ក្រោយការងារមុខជំនួញរបស់ខ្លួន កាន់តែកាក់កបខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈនាងទើបតែរៀបការសាងគ្រួសារកាលពីកន្លងទៅនេះ។ក្រោយជីវិតកាន់តែមានបានខ្លាំងឡើង ក៏មានហ្វេនជាច្រើនបាននាំគ្នាចូលរួមអបអរដល់នាង តែអ្វីដែលកាន់តែពិសេសនោះគឺ នាងបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានបង្ហាញលុយខ្មែររាប់លានរៀល ដែលចងជាដុំៗ ឡើងគរពេញផ្ទះតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ លុយនេះត្រូវបានគេដឹងថាគឺជាលុយសន្សំក្នុងកូនជ្រូករបស់នាង ដែលសន្សំមករាប់ខែមកហើយ ទើបតែពេលនេះណែនពេក ក៏សម្រេចចិត្តបំបែករាប់លុយម្តងបានសរុបរហូតដល់ ៤០៣លានរៀលឯណោះ ដោយមើលទៅពិតជាច្រើនខ្លាំងតែម្តង ខណៈពេលដែលកូនជ្រូកនេះក៏ធំណាស់ដែរ។ក្រោយពីបានឃើញបែបនេះ ហ្វេនជាច្រើនបានសរសើរដល់នាង ដែលពូកែសន្សំលុយខ្លាំងបែបនេះ ត្រឹមរយៈពេលប៉ុន្មានខែសោះ បោកកូនជ្រូកនេះមកសុទ្ធតែលុយ មានទាំងដុល្លារ និងលុយខ្មែរបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *