កសិករកុំមើលរំលង! មកដឹងពីបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ
ត្រីឆ្លូញ គឺជាត្រីដែលបងប្អូនប្រជាជនខ្មែរនិយមបរិភោគ ជាពិសេសនៅតាមតំបន់ជនបទ ដែរមានឱជារសឈ្ងុយឆ្ងាញ់។ ត្រីឆ្លូញ មិនសូវជាមានអ្នកចិញ្ចឹមប៉ុន្មានទេ ប៉ុន្តែនៅថ្ងៃនេះយើងប្រាប់ពីបច្ចេកទេសចិញ្ចឹមត្រីឆ្លូញក្នុងលូ ដែលជាវិធីសាស្រ្ដថ្មី ចំណាញពេលវេលា លុយកាក់ ថែមទាំងទីធ្លាទៀតផង។
១/.ការរៀបចំលូចិញ្ចឹម ៖
– លូស៊ីម៉ងត៍ មានទំហំធំល្មម និងមានកម្ពស់៧តឹក ការពារកុំឱ្យវាលោតចេញ
– រៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដើម្បីងាយស្រួលផ្លាស់ប្តូរទឹកចេញ កុំឱ្យស្អុយ ព្រោះត្រីឆ្លូញ ស៊ីសាច់ជាចំណី
– ដាក់ប្រភេទដីស្អិតពីបាតត្រពាំងចូលកម្រាស់២តឹក
– ចាក់ទឹកចូលកម្ពស់៤តឹក
– យកកំប្លោក ចក និងត្រកួនទឹកមួយចំនួន ដាក់ក្នុងអាង
២/.ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ ៖
– ទិញកូនត្រីពូជពីកសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេនិងបាដែលធំល្អពីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង
– យកកូនត្រីដែលមានអាយុ៣សប្តាហ៍ ដាក់ចូលក្នុងលូចិញ្ចឹមដែលរៀបចំរួចរាល់នោះ
– ត្រូវប្តូរទឹកចេញ រៀងរាល់មួយសប្តាហ៍ម្តង។
៣/.ការដាក់ចំណី និងប្រមូលផល ៖
– ចំណីរបស់ត្រីឆ្លូញ មានដូចជា កាកសំណល់ត្រី សាច់ផ្សេងៗ ពិសេស ជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឱ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ
– ការដាក់ចំណី ត្រូវធ្វើឡើង២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច
– ចិញ្ចឹមបាន៦-៧ខែ យើងអាចប្រមូលផលបានហើយ ៕