តោះទៅស្តាប់ទាំងអស់គ្នា!!! លោកព្រាប សុវត្ថិ អញ្ជើញប្រជាពល​រដ្ឋតវ៉ា​រឿងសង់​រោង​លើផ្លូវ ដោះស្រាយក្នុងផ្ទះហើយ (មាន​វី​ដេអូ)

ផ្សាយ​ផ្ទាល់​៖​ នៅព្រឹកថ្ងៃទី៦​ ខែមីនា​ ឆ្នាំ២០២០​នេះ តារាចំរៀង​លោក​ ព្រាប​ សុវត្ថិ​ បានចេញមុខធ្វើការបកស្រាយឲ្យមហាជនបានដឹងអំពីបញ្ហាដែលប្រជាពលរដ្ឋ៧០គ្រួសារ ផ្ទុះការមិនពេញចិត្តមកលើលោក ទៅលើបញ្ហាសង់រោងឈើបិទផ្លូវ បញ្ហាបង្កសំឡេងរំខាន និងការចតរថយន្ត រួមទាំងបញ្ហាសង់របងដែលពលរដ្ឋអះអាងថាលោកបានសង់ចូលដីសាធារណៈផងដែរ ។ ដោយលោកព្រាប សុវត្ថិ បានចេញមុខធ្វើការសូមទោសបងប្អូនប្រជាពលរដ្ឋ ផងដែរចំពោះបញ្ហាបង្ករសំឡេងរំខាន និងការចតរថយន្តលើផ្លូវសាធារណៈ លោកថាលោកនឹងកែប្រែឡើងវិញ ។

ចំណែករឿងសង់រោងឈើបិទផ្លូវ លោកគ្រាន់តែសង់បណ្តោះអាសន្នមួយរយៈតែប៉ុណ្ណោះដោយបានសុំការអនុញ្ញាតពីម្ចាស់ដីរួចរាល់ហើយ ម្យ៉ាងទីនេះដំបូងឡើងជាស្រះចិញ្ចឹមត្រីតែប៉ុណ្ណោះ តែលោកបានចាក់ដីអស់ជាច្រើនឡានដើម្បីអោយក្លាយទៅជាផ្លូវ បើជាកាេសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋអោយរើចេញ លោកនឹងកែប្រែជូន ។ ដោយឡែកនៅរឿងមួយចំណុចទៀត គឺរឿង សង់របងដែលពលរដ្ឋអះអាងថាបានសង់ចូលដីសាធារណៈនោះ លោកនិងពលរដ្ឋកំពុងដោះស្រាយចំពោះចំណុចនេះនៅមុខអាជ្ញាធរ។ចង់ដឹងនិងជ្រាបច្បាស់ពីបញ្ហានេះ​ សូមស្តាប់ការសម្ភាសន៍របស់ក្រុមការងារTVFB ដូចតទៅ….!

Leave a Reply

Your email address will not be published. Required fields are marked *