ក្របីត្រោស!!! ខ្វះឈាមក្រហម នោមឈាម ជំនួយសរសៃ
ឈ្មោះរុក្ខជាតិ៖ ក្របីត្រោស លក្ខណៈរុក្ខជាតិ៖ ជាប្រភេទវល្លិឈើតោងឡើងដោយឫស មានប្រវែង១០ម ឬលើស១០ម ដើមខ្ចីមានជ័រ ពណ៌សមានមែកនិងស្លឹកច្រើន។ស្លឹក ៖ ទោល ដុះឆ្លាស់ទង ស្លឹកមានរាងដូចស៊ុត ឬស៊ុតត្រឡប់។ ស្លឹកមានពណ៌បៃតងចាស់មាន ប្រវែងពី១.៥ស.ម-៣.៥ស.ម មានទងខ្លី នៅដើមមានជិជាតិល្អកន្លែងដែលតោងមានប្រវែងពី៥-១០ស.មនិងមានទងស្លឹកវែង។
ផ្លែ ៖ ទោលចេញតាមប្រគាបស្លឹក ផ្លែរាងដូចសាជី ស្រដៀងផ្លែជំពូមានទំហំ៤-៦ស.ម។កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងនៅតាមតំបន់ភ្នំ កន្លែងអាកាសធាតុត្រជាក់បន្តពូជដោយគ្រាប់។ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែ ឫស ដើម ជ័រ។កបនឹងជម្ងឺ៖ -ផ្លែ ស្លឹក៖ រាកមួល បង្កើនទឹកដោះ ជំនួយសរសៃ បង្កើនកំលាំង បូស(ស្លឹកបុកបិត)។ -ឫស ដើម៖ ឈឺសន្លាក់ ខ្វះឈាមក្រហម នោមឈាម ឫសដូងបាត។ -ជ័រ៖ ទំលាក់ព្រូន។
កំរិតប្រើ៖ (ស្ងួត) 15g-20g ស្ងោរផឹកសំរាប់មួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត