រហូតមកដល់ថ្ងៃនេះ គ្មានកូវីត១៩ កើតលើពលរដ្ឋណាម្នាក់នៅកម្ពុជាឡើយ!!!

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសជាថ្មីម្ដងទៀតថា រហូតមកដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គ្មានវត្តមានវីរុ សកូរ៉ូណាថ្មី កើតឡើងចំពោះប្រជាពលរដ្ឋណាម្នាក់ នៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានធ្វើតេស្ដលើមនុស្ស ចំនួន១៤៥នាក់ ដែលសុំមកធ្វើតេស្តរក Covid-19 តែលទ្ធផលបានបង្ហាញច្បាស់ថា ១៤៤នាក់គ្មានវីរុ សនេះឡើយលើកលែងតែជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ ដែលផ្ទុកវីរុសកូវីដ ហើយត្រូវបានព្យាបាល ជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕

Leave a Reply

Your email address will not be published.