អ្នកគ្រូ ណុបធីតា បើកបង្ហាញ លក្ខណៈពិសេសរបស់របាំបុរាណខ្មែរ មើលហើយរំភើប រំជួលចិត្ត…(មានវីដេអូ)
កាលពីពេលថ្មីៗនេះ អ្នកគ្រូ ណុប ធីតា បានចូលរួមក្នុងកម្មវិធី VTALK ដើម្បីធ្វើការចែករំលែកនូវ លក្ខណៈពិសេសរបស់របាំបុរាណខ្មែរ ដែលកូនខ្មែរគ្រប់រូបគួរតែយល់ដឹងពីចំណុចសំខាន់ៗទាំងអស់នេះ ហើយក៏មានអ្នកខ្លះពិតជាមិនដែលបានដឹងពីមុនមកទេ។
ក្រោយពីទស្សនាវីដេអូនេះហើយ ធ្វើឲ្យមហាជនជាច្រើនជក់ចិត្ត ដិតអារម្មណ៍ជាខ្លាំង ហើយក៏មានអ្នកខ្លះទៀត បង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកគ្រូ ដែលបានចែករំលែកនូវចំនុចពិសេសរបស់របាំបុរាណខ្មែរទាំងនេះ ហើយក៏មានអ្នកខ្លះទៀតសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកគ្រូ ណុប ធីតា ដែលបានលះបង់រយៈពេល៤០ឆ្នាំ សម្រាប់សិល្បៈបុរាណ។សូមមេត្តាអោយតម្លៃសិល្បៈរបាំបុរាណខ្មែរ ដូចអ្វីដែលអ្នកសិល្បៈរបាំបុរាណខ្មែរលះបង់ពេញមួយជីវិត ដើម្បីជាតិ និង ពួកយើង។