ពាក្យចាស់ពោលថា ក្មេងស្រឡាញ់គ្នាម្ដង ដល់ចាស់កោងខ្នង ស្រឡាញ់គ្នាម្ដងទៀត!!!
ពិធីមង្គលការ គឺជាថ្ងៃដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មានអនុស្សាវរីយ៍មួយ ដែលមានន័យបំផុត ក្នុងឆាកជីវិត ធ្វេីឲ្យយេីងគ្រប់គ្នាចងចាំមិនភេ្លច នូវថ្ងៃដ៏មានន័យ មានជ័យមង្គល សិរីសួស្ដី និងមានសេចក្តីសុខបំផុតផងនោះ។
យ៉ាងណាមិញ ក្រឡេកមកមេីលពីប្តីប្រពន្ធមួយគូនេះវិញ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលពួកគាត់មានវ័យចំណាស់ហេីយនោះ តែពួកគាត់នៅតែមានចិត្តស្រឡាញ់គ្នាយ៉ាងល្អូកល្អឺន និងបានរៀបចំពិធីខួបអាពាហ៍ពិពាហ៍រយៈពេល២៩ឆ្នាំថែមទៀតផង។
ជាមួយគ្នានេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Rim Chanrong បានមានការលេីកឡេីងថា៖«ដូចពាក្យចាស់លោកពោលថា ក្មេងស្រឡាញ់គ្នាម្ដង ដល់ចាស់កោងខ្នង ស្រឡាញ់គ្នាម្ដងទៀត Mention មនុស្សដែលយេីងស្រឡាញ់»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពនេះដូចតទៅ។