នៅជិតតំបន់អភិរក្សរបស់លោកបេន ត្រូវបានគេលួចដុតស្ពានទៀតហើយ តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ស្ពានចូលផ្ទះលោក បេន ដែលមកពីខេត្តសៀមរាប និងព្រះវិហារ​ ត្រូវបាន​គេដុតអស់ទាំងពីរ​ ដែលបង្កឲ្យ​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​បង្កឲ្យ​មានជាក្តីបារម្ភ​ដល់​សុខ​សុវត្ថិ​ភាព​ចំពោះលោក​ បេន​ ផ្ទាល់​​ និង​ក្រុម​គ្រួសារ​ផងដែរ​។

ទន្ទឹម​នឹង​ករណី​នេះ​ដែរ​ ក៏ត្រូវ​បានមានការ​ចូលរួម​អន្តរាគមន៍​ពី​បុគ្គល​ល្បីៗ​ជាច្រើន​រូប​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ប្រមូល​ជា​មូនិធិ​ដេីម្បី​សាងសង់​ស្ពាន​ទាំងនេះឡេីងវិញ​ ដែលធ្វើឲ្យ​លោក​ បេន​ ក៏ដូចជា​ក្រុម​គ្រួសារ​ និង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ​​បានមានក្តី​រំភើប​រីករាយ​ជាខ្លាំង​ ចំពោះ​ការ​យកចិត្តទុកដាក់​ជួយគ្នាក្នុង​ពេល​លំបាកនេះ។

ដោយឡែក​ នៅថ្ងៃនេះ​ដែរ​ ត្រូវ​នឹងថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២០​ លោក​ តាន់​ គីម​សួរ​ បាន​មានការ​លេីកឡេីង​ពី​បញ្ហា​ថ្មីមួយទៀត​ ដោយមាន​ខ្លឹមសារ​រៀប​រាប់​ដូច​តទៅ​៖«ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀត នៅជិតតំបន់អភិរក្សរបស់លោក បេន ត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។

នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថា ជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្តិភាពរបស់លោក បេន និងបងៗកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង»។ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *