សម្ដេច ស ខេង៖ ប្រកាសប្រាប់នគរបាល​ចរាចរណ៍ ទោះមន្រ្ដីផ្កាយបួន តំណាងរាស្ត្រ ឬរដ្ឋមន្ត្រី ណាក៏ដោយឲ្យ​តែ​ខុសចាប់​ទៅ ហើយ​បើ​មាន រឿងអីឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ

ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា ទីចាត់ការ អគា​រដ្ឋបាល​ឃុំ និង សមិទ្ធផល​នានា នៅ​ស្រុក​កម្ចាយមារ ខេត្តព្រៃវែង។

នៅក្នុងឪកាសនោះផងដែរ លោកស ខេង​ បានជំរុញ​ឲ្យ​នគរបាល​ចរាចរណ៍ ហ៊ាន​ចាប់​គ្រប់​មនុស្ស ដែល​បើកបរ​ខុសច្បាប់ មិន​ថា​បុគ្គល​នោះ មាន​ឋានៈ​ខ្ពស់​កម្រិតណា​ឡើយ​។ សម្តេច​រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សូម្បី​នគរបាល​ចរាចរណ៍ មាន​ឋានៈ​ត្រឹម​ព្រឹទ្ធ​បាល​ត្រី ក៏​អាច​ចាប់​យោធា​-​នគរបាល​ផ្កាយ​បួន តំណាងរាស្ត្រ ឬ រដ្ឋមន្ត្រី បានដែរ ឲ្យ​តែពួកគេ បើកបរ​ខុសច្បាប់​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រូបនេះបានសង្កត់ធ្ងន់ថា៖«សូម​ឲ្យ​អស់លោក​ប៉ូលិស ក៏ដូចជានគរបាល​ចរាចរ​ណ៍ធ្វើទៅ ហើយ​បើ​មាន រឿងអីឆ្លើយ​ដាក់​ខ្ញុំ​មក ខ្ញុំ​ការពារ ព្រោះ​បើ​មិន​អ៊ីចឹង គ្នា អត់​ហ៊ាន​ធ្វើ​…» ៕ប្រភព៖ kbn

Leave a Reply

Your email address will not be published.