លោកឧកញ៉ា ទៀ វិចិត្រ ៖ ទោះបីសំពះព្រះសង្ឃរាប់រយដង ទោះបីសូត្រមន្តរាប់រយលើក ក៏គ្មានន័យអ្វីដែរ បើចិត្តអ្នកនៅតែគិតមិនល្អទៅលើអ្នកដទៃ…

វត្តមានលោក ឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលគាត់តែងតែយកចិត្តមកជួយដល់ជនទីទាល់ក្រ មិនថានៅទីណា កន្លែងណា​ គឺលោកតែងតែ ទៅជួយដល់ពួកគាត់ មិនដែលចោលគាត់ ឲ្យរស់នៅឯកោរនោះទេ។

លោកឧកញ៉ាចិត្តធម៏ ក៏ជាបុគ្គលម្នាក់ ដែលបានអភិរក្សសត្វព្រៃ ដើម្បីបញ្ចៀសពីមនុស្សមួយចំនួន ដែលតែងតែចាប់សត្វយកទៅលក់។ លោកឧកញ៉ា ក៏បានបង្ហោះសារ ជាច្រើន អំពីរឿងល្អ ពាក់ព័ន្ធនិងគុណធម៏ ។ ដូចនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយលោកបានរៀបរាប់ថា “ទោះបីសំពះព្រះសង្ឃរាប់រយដង ទោះបីសូត្រមន្តរាប់រយលើក ក៏គ្មានន័យអ្វីដែរ បើចិត្តអ្នកនៅតែគិតមិនល្អទៅលើអ្នកដទៃ…៚ ទៀ វិចិត្រ”។

គ្រាន់តែបានឃើញពីការបង្ហោះសាររបស់លោកហើយ ក៏មានបងប្អូនជាច្រើន បានចុចឡាច និង Comment សម្តែងពីអារម្មណ៍របស់ខ្លួន ដោយគាំទ្រពីសំដីរបស់លោកជាខ្លាំង ព្រោះថាលោកនិយាយមកគឺត្រឹមត្រូវទាំងអស់ ៕

ប្រភព៖ ទៀ វិចិត្រ TEA VICHET

Leave a Reply

Your email address will not be published. Required fields are marked *