ប្រពៃណាស់!!! លោកឧកញ៉ា ស្រី ចាន់ថន ណែនាំបរទេសឲ្យស្គាល់រោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរ
នៅរសៀលថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេត គ្រុប ខណៈដែលទេីបតែវិលត្រលប់មកពីបំពេញការងារនៅប្រទេសរុស្សី រួចមក បានទទួលស្វាគមន៍អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ដោយក្នុងនោះ លោកឧកញ៉ា ស្រី ចាន់ថន បានមានការបញ្ជាក់ឲ្យដឹងថា៖
«ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០៖ ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួល ស្វាគមន៍អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC ដែលជាក្រុមហ៊ុនវិនិយោគលើតំបន់ឧស្សាហកម្ម មកទស្សនៈកិច្ចក្នុងតំបន់អភិវឌ្ឍន៏ ស្កាយលែន សេវិនអេនជី (Skyland 7NG) និងបានឆ្លៀតពេលណែនាំឲ្យស្គាល់ពីរោងចក្រផលិតតុក្កតាក្នុងស្រុកជាស្នាដៃកូនខ្មែរ។
«ជាមួយគ្នានេះដែរ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានមានប្រសាសន៍បន្តទៀតថា ប្រសិនបើបងប្អូនណាមានចំណាប់អារម្មណ៍ចង់កុម្ម៉ង់តុក្កតា រោងចក្ររបស់ខ្ញុំបាទមានទទួលកុម្ម៉ង់តាមតម្រូវការផងដែរ។ អាចធ្វេីការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចខាងក្រោមនេះ៖( 012 714 289)»។
ទន្ទឹមនឹងដំណឹងដ៏ពិសេសនេះដែរ បានធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសប្រជាកសិករបានសម្តែងនូវអារម្មណ៍រំភើបរីករាយក៏ដូចជាមានអំណរសាទរជាខ្លាំង និងបានកោតសរសើរចំពោះលោកឧកញ៉ា ស្រី ចាន់ថន ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការទាក់ទាញអ្នកវិនិយោគទុន ដេីម្បីចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជា។
ប្រភព៖ khosja