សូមពឹងពាក់បងប្អូនផង!!! ខ្ញុំបានបាត់បងប្រុសម្នាក់ ខំដើរតាមរក តែរកពុំឃើញសោះ បើបងប្អូនបានឃើញគាត់….

ស្រ្ដីម្នាក់ រួមទាំងក្រុមគ្រួសាររបស់គាត់ទាំងមូល កំពុងតែមានចិត្ដព្រួយបារម្ភជាពន់ពេក ព្រោះតែបងប្រុសជាទីស្រលាញ់របស់ខ្លួន បានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយមិនទទួលបានដំណឹងពីគាត់បន្ដិតទល់សោះឡើយ ទើបដាច់ចិត្ដប្រកាសស្វែងរកគាត់ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក

និងសូមអោយមហាជនជួយស៊ែរចែករំលែកសារនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែលបានឃើញបងប្រុសរបស់គាត់ ដែលស្មារតីមិនសូវល្អ និងដូចភិនភាគក្នុងរូបថត សូមមេត្ដាជួយទំនាក់ទំនងមករូបគាត់វិញផង។ ក្នុងសារដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ សុ ផាន់ កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបានបាត់បងប្រុស ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលទៅតាមរកគាត់ដែរ តែរកមិនទាន់ឃើញទេ សូមជួុយស៊ែរ ក្រែងមានអ្នកស្គាស់គាត់ និងសូមទាក់ទងទៅលេខទូរស័ព្ទ 097 6802 591 សូមអគុណ។ សូមឲ្យគាត់ជួុបតែមនុស្សល្អ កុំធ្វើបាបគាត់ និងសូមផ្ដល់បាយម្ហូបឲ្យគាត់ហូបផង គាត់មិនសូវដឹងអីទេ”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published.