អាណិតគាត់ណាស់!!! លោកយាយអាយុ75ឆ្នាំ មានកូន9នាក់គ្មានអ្នកណាពឹងបាន រីប្តីជាអ្នកធាក់សុីក្លូ ខំតសូ៊អូសកង់ លក់នំផ្លែអាវ ដើម្បីចិញ្ចឹមជីវិត…(មានវីដេអូ)

កាលពីរសៀលថ្ងៃមិញនេះ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគណនីហ្វេសប៊ុក របស់លោក K01 បានបង្ហោះវីដេអូឃ្លីបមួយ ដោយធ្វើឲ្យមហាជន មានការអាណិតអាសូរជាពន់ពេក ព្រោះតែលោកយាយម្នាក់ ដែលជាអ្នកលក់នាំតាមកង់ ដោយមានកូនរហូតទៅដល់ ៩នាក់ឯណោះ ប៉ុន្ដែគ្មានម្នាក់ណា អាចពឹងបាននោះឡើយ។

ក្នុងនោះដែរ លោកយាយខាងលើ បាននិយាយរៀបរាប់ឱ្យដឹងថា៖”រាល់ថ្ងៃគាត់ប្រកបរបបលក់នាំ អាវ ដោយលក់មួយតម្លៃ ១,០០០រៀល ហើយគាត់ធ្វើលក់ចំនួនប្រហែល ២០០នំជារៀងរាល់ថ្ងៃ ហើយបច្ចុប្បន្នគាត់មានកូនចំនួន ៩នាក់ ប៉ុន្ដែពឹងនរណាម្នាក់មិនបាននោះឡើយ មិនត្រឹមតែប៉ុណ្ណឹងថែមទាំងបានជេរប្រមា ថគាត់ថែមទៀតផង រហូតគាត់ត្រូវសម្រេចចិត្ដចាកចេញមកជួយផ្ទះនៅខាងក្រៅ ជាមួយនឹងចៅ២នាក់ទៀត”។

ដោយឃើញក្ដីអាណិតអាសូរខ្លាំងពេក លោក K01 ក៏បានជួយទិញនំអាវ ដែលនៅសល់ចំនួន ២៦នំទាំងអស់ ហើយក៏បានជូនលុយលោក យាយ ចំនួន ៤មុឺនរៀល ទុកសម្រាប់បរិភោគអាហារប្រចាំថ្ងៃផងដែរ។ បន្ថែមពីលើនេះ លោកK01 ក៏បានភ្ជាប់សារឱ្យដឹងទៀតថា៖”K01នឹងធ្វើជាញ្ញាតិលោកយាយ ដើម្បីអោយយាយទៅវត្ត អ្នកម្តាយ អាយុ៧៥ឆ្នាំ បានអូសកង់ លក់នំផ្លែអាវចូលមកឃ្លាំងឡាន K01 ហើយមានកូន ៩នាក់គ្មានអ្នកណាពឹងបានម្នាក់សោះ ឯប្តីវិញជាអ្នកធាក់ស៊ីឃ្លូរសោះ បែរជាលួចមានស្រីទៀត ឃ្លាំងលក់ឡាន K01រដ្ឋា នឹងធ្វើជាសាច់ញ្ញាតិគាត់ចាប់ពីពេលនេះតទៅ”។ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *