សូមចូលរួមរំលែកទុក្ខផង!!! ស្ដ្រីគណិតវិទូដ៏ល្បីល្បាញរបស់អង្គការ NASA ទទួលមរណភាពក្នុងអាយុ ១០១ ឆ្នាំហើយ
យោងតាមសារព័ត៌មាន Businessinsider លោកស្រី Katherine Johnson ដែលជាគណិតវិទូម្នាក់ដ៏ល្បីល្បាញខ្លាំងបំផុត និងធ្លាប់បានជួយការងារ ក្នុងអង្គការ NASA ធំៗជាច្រើនកន្លងមក បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ក្នុងជន្មាយុ ១០១ ឆ្នាំ។លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាលអង្គការណាសាបានប្រកាសសេចក្តីថ្លែងការណ៍មួយថា លោកស្រី Katherine Johnson បានចូលរួមយ៉ាងសស្រាក់ក្នុង ការពង្រីក ព្រំដែនអវកាស បោះជំហានមុនគេ ក្នុងការបង្ហាញផ្លូវទៅកាន់ស្ដ្រី និងមនុស្សទាំងឡាយ ឱ្យបានយល់ដឹងពីការស្វែងរកភពផ្សេងៗទូទាំងសកលលោក។
លោកស្រី Katherine Johnson ក៏ក្លាយជាស្ត្រីដំបូងគេបង្អស់ នៅផ្នែកស្រាវជ្រាវការហោះហើរដែលទទួលបានកិត្តិយសជាអ្នកនិពន្ធនៃរបាយការណ៍ស្រាវជ្រាវសម្រាប់ការងាររបស់លោកស្រីជាមួយលោក Ted Skopinski លើការរៀបរាប់លម្អិតអំពីសមីការដែលពិពណ៌នាអំពីអវកាសអវកាស។គួរឱ្យដឹងថា លោកស្រី Katherine Johnson បានចាប់ផ្តើមធ្វើការដំបូង ក្នុងនាមជា គណះកម្មាធិការប្រឹក្សាជាតិសម្រាប់អាកាសចរណ៍ (NACA) ក្នុងឆ្នាំ ១៩៥៣ នៅមន្ទីរពិសោធន៍មួយកន្លែង ។
លោកស្រី ស្រីត្រូវបានគេចាត់ទុកជាវីរនារីសម្រាប់អង្គការណាសា និងមនុស្សជាតិទាំងមូល។ ប្រាជ្ញាឆ្លាតវៃក្នុងផ្នែកគណិតវិទ្យារបស់លោកស្រី បានជួយកំណត់ទិសដៅនៃការហោះហើររបស់អាប៉ូឡូ ១១ ដែលបានចុះចត Neil Armstrong និង Buzz Aldrin នៅលើភពព្រះច័ន្ទក្នុងខែកក្កដាឆ្នាំ ១៩៦៩ ។