គ្មានអីពិបាកទេ…វិធីដាំម្ទេសនៅផ្ទះដោយខ្លួនឯង!!!

+មុនដាំ៖ ត្រូវរៀបចំផើង ឬកេះស្នោរ- ដីជីកំប៉ុស- ជ្រើសរើសពូជម្ទេស។

+ការរៀបចំដាំដុះ៖- ត្រូវយកពូជម្ទេសទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល២ម៉ោង- សាបពូជនៅលើថ្នាល (ដី) រួចយកកំទេចចំបើងគ្របពីលើ និងស្រោចទឹកឱ្យជោគរៀងរាល់ថ្ងៃ។

+ការដាំដុះ៖- ស្រោចទឹកលើថ្នាលឱ្យជោគ ដើម្បីងាយស្រួលដកយកកូនម្ទេសកុំឱ្យដាច់ឫស- ត្រូវជ្រើសរើសតែដើមថ្លោសល្អ រឹងមាំ មានកម្ពស់១តឹក- ចាក់ដីចូលក្នុងផើង និងជីករណ្តៅសម្រាប់ដាំកូនម្ទេស- ដាក់កូនម្ទេសចូល និងលុបដីពីលើគល់- រកចំបើងមកគ្របគល់ រួចស្រោចទឹកឱ្យជោគ។

+ការថែទាំ៖- ត្រូវស្រោចទឹកមួយថ្ងៃ២ដង- ឧស្សាហ៍សម្អាតស្មៅ និងជ្រុំដី ដើម្បីបំផុសដីឱ្យមានខ្យល់ចេញចូលទឹកជ្រាបបានល្អ- បើមានស្រមោចរោមត្រួយឬស្លឹក ត្រូវកម្ចាត់វាដោយយកផេះមករោយតាមគល់- បន្ថែមជីកំប៉ុសនៅគល់។

+ការប្រមូលផល៖- ម្ទេសនឹងចាប់ឱ្យផលក្នុងរយៈពេល៤ខែ ដោយផ្លែទុំល្អ ឬក្រហមព្រឿងៗ។*ចំណាំ៖- ទីតាំងដាំត្រូវមានពន្លឺគ្រប់គ្រាន់។សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

ប្រភពពី​ លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published.