រុក្ខឱសថ ៖ ធ្មៅ-ខ្មូវ-ទាល់ស្រុក កបនឹងជម្ងឺច្រើនមុខដូចជា៖…
ផ្នែកប្រើប្រាស់៖ មើម ខ្នែងមើម។កបនឹងជម្ងឺ៖ ខ្នែងមើម៖ ឈឺសន្លាក់ អាហារមិនរលាយ ក្អក រលាកទងសួត។មើម៖ ហឺត មិនឃ្លានអាហារ ហើមពោះ ចុកពោះ ទល់លាមក រោគបង្ករឡើងដោយព្រូន រាំងរដូវ ឈឺចុកចាប់ពេលមានរដូវ ហេវហត់ខ្វះឈាមក្រហម ខ្សោយកំលាំង ខ្សោយផ្លូវភេទបុរស។
*បញ្ជាក់៖ មានប្រភេទមួយទៀតដុះនៅព្រៃ ហៅថាទាល់( Amorphophalla campanulus ) មើមតូចជាងនិងមានជាតិរមាស់ច្រើនជាង។ ចំណែកការប្រើប្រាស់និងព្យាបាលដូចគ្នា។កំរិតប្រើ៖ (មើមស្ងួត) 5g-12g ក្នុង១ថ្ងៃ។
***សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត។ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា ៣