ឡានក្រុងចល័ត របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា បានដាក់ឲ្យដំណើរការហើយ!!! (មានវីដេអូ)
កាលពីពេលកន្លងទៅនាចុងឆ្នាំ ២០១៩ ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ ដោយ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាព និងដំណឹងល្អមួយ ដែលបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ដោយលោកនឹងបញ្ចេញរថយន្តក្រុងចល័តសាធារណៈជាច្រើនគ្រឿង ផ្តល់សេវាឥតគិតថ្លៃសម្រាប់អ្នកធ្វើដំណើរ រយៈពេល៣ខែ។
ចំណែកនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកបានបញ្ជាក់ថា ឡានក្រុងចល័ត 15នាទីម្តង ត្រូវសម្ពោធដាក់ដំណើរការចាប់ពីថ្ងៃនេះតទៅ ម៉ាឡៃ -ប៉ោយប៉ែត។ លោកបញ្ជាក់បន្ថែមទៀតថា៖
“កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកសម្រាប់បងប្អូននៅស្រុកម៉ាឡៃ និងប៉ោយប៉ែត ជាមួយរថយន្តក្រុងចល័តរាល់១៥នាទីម្តងរបស់ទីក្រុងរណប Poipet Satellite City ដែលជាបុត្រសម្ព័នក្រុមហ៊ុន Galaxy Navatra Group របស់ខ្ញុំបាទ ដោយរយៈពេល៣ខែដំបូងបងប្អូនធ្វើដំណើរគឺពុំយកប្រាក់ឡើយ ហើយខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឃន៍ជាតិ។