ប្រធានថ្នាក់ ពូកែកត់វត្តមានពេក ឲ្យម៉ែចូលដណ្ដឹងមួយអោយរៀង ថ្ងៃក្រោយមានខ្សែហើយ!!!
ក្តីស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។
ចំពោះមនុស្សដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌចំពោះគ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វីដែលតែងតែបង្កជាជម្លោះរវាងគ្នានិងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយនេះវិញ ពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈដែលអ្នកទាំងពីរជាមិត្តរួមថ្នាក់រៀនជាមួយគ្នា ហេីយខាងស្រីជាប្រធានថ្នាក់ និងខាងប្រុសឧស្សាហ៍ឈប់ តែចុងក្រោយបែរជាក្លាយទៅជាគូដណ្ដឹងគ្នាទៅវិញ។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chin Chanrith ដែលត្រូវជាកូនកលោះ បានរៀបរាប់ឲ្យដឹងថា៖«Mazer ពូកែដាក់ A ពេក ឲ្យម៉ែចូលដណ្ដឹងមួយអោយរៀង ថ្ងៃក្រោយមានខ្សែហើយ»។
ប្រភព៖ khosja