តោះរៀនធ្វើបង្អែមចាដូវ ឬបង្អែមសណ្ដែកអង្គុយ!!!
គ្រឿងផ្សំ៖សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក) អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក) ស្ករស កន្លះគីឡូ អំបិល ១ ស្លាបព្រាកាហ្វេ ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគោម ម្សៅឆា ២ស្លាព្រាបាយ លាយទឹកកន្លះចានចង្កឹះ។
វិធីធ្វើ៖១. យកខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសព្វរហូតដល់ឆ្អិន សឹមយកម្សៅឆាដែលលាយទឹកនោះមកចាក់ចូលក្នុងឆ្នាំងបង្អែម កូររហូតដល់ខាប់ឆ្អិនល្អសឹមដាក់ចុះ។៤. ដាក់ដាំខ្ទិះដើមឱ្យពុះ ទុកសម្រាប់ដួសដាក់ពីលើ ពេលញ៉ាំ។
ក្រៅពីអាចយកមកធ្វើបង្អែម និងម្ហូបមានរសជាតិឆ្ងាញ់ហើយ សណ្ដែកអង្គុយនេះមានប្រយោជន៍ច្រើនដល់សុខភាពដូចជា៖ជំនួយឆ្អឹង និងសាច់ដុំ ជួយសម្រកទម្ងន់
ការពារ និងព្យាបាលជំងឺបេះដូង បញ្ឈប់បញ្ហាសក់ជ្រុះ ជាដើម៕ប្រភព កញ្ញា