ក្រសួងវប្បធម៌ចេញសេចក្តីប្រកាស់ហាមឃាត់រាល់អ្នកដែលកែប្រែទំនុកដើមរឺថតឡើងវិញរាល់ស្នាដៃពីបុរាណ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាស់នូវអនុក្រឹត្យថ្មីមួយដែលនៅក្នុងអនុក្រឹត្យនោះបានបញ្ជាក់ទៅដល់ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម អ្នកផលិតវីដេអូ ព្រមទាំងសិល្បៈករ សិល្បៈការីទាំងឡាយ ដែលធ្លាប់តែយកបទចម្រៀងដែលជាទំនុកដើមកាលពីបុរាណមកកែប្រែដោយមិនមានការអនុញ្ញាតិ សូមមេត្តាបញ្ឃប់ជាបន្ទាន់ ។
នៅក្នងអនុក្រឹត្យមួយនេះក្រសួងវប្បធម៌បានបន្ថែមទៀតថា ” ការកែប្រែនូវចំណងជើងរឺទំនុកដើម ការថតឡើងវិញដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម រឺតាមទូរទស្សន៍នានា ដោយពុំមានការអនុញ្ញាតិ នេះចាត់ទុកថាជា ការំលោភបំពានលើសិទ្ធសិលធម៌និងសិទ្ធបេតិកភណ្ឌរបស់អ្នកនិពន្ធ ហើយប្រសិនបើរកឃើញករណីណាមួយដូចខាងលើក្រសួងនិងអនុវត្តតាមផ្លូវច្បាប់ ។ ការធ្វើបែបនេះក៏ព្រោះតែចង់លើកស្ទួយនិងថែរក្សារស្នាដៃដើម ក៏ដូចជាចង់អោយមានការបង្កើតនូវស្នាដៃថ្មីៗជាច្រើនទៀត” ៕pressnews