នេះហើយទឹកចិត្តឪពុក!!! ដើរសំលៀងកាំបិតតាមផ្ទះ សន្សំលុយទិញទូរស័ព្ទ Iphone 6plus ឲ្យកូន

ថ្មីៗនេះតាមរយះហ្វេសប៊ុករបស់ Rynâ JūmTëv Tøch XD បានបង្ហោះសារមួយបានធ្វើអោយមហាជនចាប់អារម្មណ៏យ៉ាងខ្លំាង។ខាងក្រោមនេះជាសំនេរដែលត្រូវបានសរសេរដោយសារគាត់ថា៖បងប្អូនអើយគាត់សួរខ្ញុំថា iPhone 6plusខ្ញុំលក់ប៉ុន្មានហេីយគាត់ថាគាត់មានត្រឹមតែ40មុឺនលុយខ្មែរទេក្រដាស់រាយៗទេមីពៅលក់អោយពូអត់ទឹកចិត្តឪពុកខំដេីរសំលៀងកាំបិតតាមផ្ទះ

គេសំលៀងមិនបានដេីរសុំគេដេីម្បីសន្សំលុយទិញទូរស័ព្ទអោយកូន ខ្ញុំថាលុយខ្មែរក៏ខ្ញុំយកដែលពូតែខ្ញុំមិនគិតកន្ទុយពីពូទេខ្ញំថែមស៊ីមអោយពូមួយទៀតហេីយអោយទឹកក្រូចនឹងផ្លែឈេីតិចតួចជូនពូ ខ្ញុំសួរគាត់ថាកូនពូរៀនទីប៉ុន្មានហេីយគាត់ថាទី11ហេីយវាចង់បានទូរស័ព្ទប្រេីនឹងគេពូខំសន្សំមួយថ្ងៃ20000៛ដេីម្បីទិញអោយកូនកូនអេីយកូនឃេីញហេីយសូមមេត្តាយល់ចិត្តឪពុកផង

ថាឪពុកខំដេីរសូមគេទម្រាំបានវាលំបាកប៉ុនណាមិនហ៊ានទិញអីហូបខ្លួនឯងទេ ខ្ញុំឃេីយគាត់អង្គុយសំលៀងកាំបិតឲ្យគេហេីយមេីលមកតែទូទូរស័ព្ទខ្ញុំរហូតការពិតចង់បានទូរស័ព្ទអោយកូនសោះ ហេីយខ្ញុំក៏សុំទោសដែលលួចថតពូតែចង់អោយកូនៗទាំងឡាយយល់ចិត្តឪពុកផង។

ប្រភព៖Rynâ JūmTëv Tøch XD

Leave a Reply

Your email address will not be published. Required fields are marked *