សង្ឃឹមថានឹងបានលទ្ធផលល្អចុះ!!! ក្រុមហ៊ុនឡានទំនើបរុស្សី នឹងមកសិក្សាតំឡើងរោងចក្រផលិតរថយន្តនៅកម្ពុជា

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន Jet’s Group នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំមួយរបស់រុស្ស៉ី ដែលផលិតថយន្តទំនើបៗជាច្រើនម៉ូតល្បីៗប្រចាំប្រទេសរុស្សីផ្ទាល់ ដែលក្រុមហ៊ុនលោកឧកញ៉ា បាននាំចូលផ្តាច់មុខរថយន្តនេះចូលក្នុងទីផ្សារប្រទេសកម្ពុជា។ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយរបស់សារព័ត៌មាន Freshnews បានអោយដឹងនៅថ្ងៃទី២១ កុម្ភះ ២០២០ យ៉ាងដូច្នេះ។

ឧកញ៉ា ស្រី ចាន់ថន ក៏បានលើកប្រាប់ទៅក្រុមហ៊ុនវិនិយោគរុស្សីថា ដោយសារកត្តារក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ទៅមុខជានិច្ចក្រោមការដឹកនាំដ៏ត្រឹមត្រូវនឹងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា បច្ចុប្បន្នទំនើប ស៉ីវិល័យ ជឿនលឿនមិនចាញ់បណ្ដាប្រទេសជិតខាងឡើយ។

ជាការឆ្លើយតបក្រុមហ៊ុនដ៏ធំរបស់ប្រទេសរុស្សី បានសម្តែងការចាប់អារម្មណ៍ និងសន្យាទៅសិក្សាទីផ្សារនៅប្រទេសកម្ពុជា ដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងដើម្បីគ្រោងតំឡើងរថយន្តរោងចក្រផ្ទាល់នៅប្រទេសកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *