របៀបធ្វើមើមខ្ទឹមជ្រក់ រក្សាទុកបានយូរ!!!

គ្រឿងផ្សំ៖- ខ្ទឹមស មើមចាស់ៗ ១គីឡូ- ស្ករត្នោត ៣ វែក- ទឹកខ្មេះ ៣ វែក- អំបិល ១ ស្លាបព្រា- ទឹក ១ លីត្រ។របៀបធ្វើ៖១.យកខ្ទឹមស មើមចាស់ ទើបជីកពីដីមកថ្មីៗ មិនទាន់ស្ងួតសំបក កាត់ស្លឹកចេញ បកសំបកក្រៅ លាងអោយស្អាត។២.ស្រុះមើមខ្ទឹម នឹង ទឹកក្តៅឧណ្ហៗ មួយស្របក់ ទើបស្រង់ចេញ សម្រស់អោយស្រស់ទឹក។៣.តម្រៀបខ្ទឹម នៅក្នុងកែវស្អាតមួយ។

៤.ដាំទឹក ១លីត្រ ជាមួយស្ករ អំបិល និងទឹកខ្មេះ។ ពេលពុះ លើកចេញពីភ្លើង ទុកអោយត្រជាក់ឧណ្ហៗ ទើបចាក់ចូលកែវខ្ទឹម។៥.គ្របកែវអោយជិត ទុកហាលថ្ងៃ ប្រហែល ១អាទិត្យនឹងជូរឆ្ងាញ់ សាកល្បងធ្វើញាុំខ្លួនឯងទំាងអស់គ្នាបងៗជាស្ត្រីមេផ្ទះ។ ប្រភព៖Love Na Sa

Leave a Reply

Your email address will not be published. Required fields are marked *