ពូកែមែន!!! យកធ្មេញរបស់ខ្លួនអូសរថយន្ត លើកធុងទឹក និងលើកបាវអង្ករ…(មានវីដេអូ)
ទាហាននៅកងពលតូចថ្មើជើងលេខ៧០ម្នាក់ បានប្រើសមត្ថភាពធ្មេញអូសរថយន្ត, លើកធុងទឹក និងលើកបាវអង្ករបាន ពិតជាអស្ចារ្យណាស់ គាត់ជាគ្រូក្បាច់គុណនៅកងពល ឈ្មោះ ឈន ម៉ៅ។ នេះបេីយោងតាមការបញ្ជាក់ពីលោក ស៊ន សុភក្រ្ត នៅលេីទំព័រហ្វេសបុក នៅមុននេះបន្តិច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងនោះដែរ បេីយេីងមកមេីលពីទិដ្ឋភាពក្នុងឃ្លីបវីដេអូនេះ គឺមានមិត្តភ័ក្តិរួមក្រុមរបស់ទាហានរូបនេះ បានមានការកោតសរសើរជាខ្លាំងចំពោះសមត្ថភាពដ៏ពិសេសនេះ ដែលពិតជាអស្ចារ្យនិងមិនគួរឲ្យជឿទាំល់តែសោះថាគាត់អាចធ្វេីបាននោះ។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។
ប្រភព៖ khosja