វិធីធ្វើពោតអាំងខ្ទិះដូង រូបមន្តពិសេស!!!

គ្រឿងផ្សំ៖ ពោត ៨-១០ផ្លែ,ខ្ទិះដូង ១ចានគោម,ស្លឹកខ្ទឹម ២ដើមហាន់ល្អិតៗ,ស្ករ ២០០ក្រាម,អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖១.ដាំឆ្នាំងចាក់ខ្ទិះដូងចូរម្ងាស់ប្រហែល ១០នាទី រួចដាក់ស្ករ និងអំបិលចូលកូរឲ្យសព្វចូលគ្នារម្ងាស់ប្រហែល ១៥នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយសឹមដាក់ស្លឹកខ្ទឹមចូល។២.យកពោតមកបក ដាក់អាំងឲ្យឆ្អិនបានសព្វល្អ(ប្រើភ្លើងតិចៗល្មម) រួចយកមកលាបទឹកខ្ទិះដូងឲ្យសព្វ ហើយយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយយកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច៕សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *