អាណិតគាត់ណាស់!!! ស្រ្ដីមេម៉ាយ ទ្រាំធ្វេីការទាំងឈឺ ទាំងភ្លៀង ​ទាំងក្ដៅ ដេីម្បីចឹញ្ចឹមកូននិងម្ដាយចាស់ជរា

កាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ខ្ញុំបាទរ៉ាហ្វីន
ដែលជាយុវជនមូស្លីមកម្ពុជា បានសរសេររៀបរាប់អំពីជីវិត ស្រ្ដីមេម៉ាយម្នាក់ បានខិតខំតស៊ូក្នុងឆាកជីវិត ទាំងខ្លួនកំពុងតែមានជំងឺប្រចាំកាយ ដោយមិនខ្លាចក្ដៅ រងា ដើម្បីចិញ្ចឹមកូន និងម្ដាយចាស់ជរានោះឡើយ។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”អ្នកមីងស្រ្ដីមេម៉ាយទ្រាំធ្វេីការទាំងឈឺ ទាំងភ្លៀង ទាំងក្ដៅដេីម្បីចឹញ្ចឹមកូននឹងម្ដាយ សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងនឹងក្រៅប្រទេស សូមជួយដល់អ្នកមីងជាស្រ្ដីមេម៉ាយ ហេីយចិញ្ចឹមកូននឹងម្ដាយចាស់ជរាម្នាក់ឯង ទាំងខ្លួននៅឈឺទ្រាំលំបាក ដេីម្បីកូនទៅទាំងឈឺ មិនថាភ្លៀង មិនថាក្ដៅ

នេះហេីយ គឺជាទឹកចិត្តម្ដាយតស៊ូដេីម្បីកូន ម្ដាយស៊ូទ្រាំទាំងឈឺ ដេីម្បីយកមកចិញ្ចឹមកូន សូមបងប្អូនបេីសិនជាបានឃេីញហេីយ សូមជួយស៊ែរ ដេីម្បីអោយបងប្អូនយេីងបានឃេីញ និងបានជួយដល់គាត់ផង ដេីម្បីអោយគាត់បានព្យាបាលនឹងបានហូបគ្រប់គ្រាន់ហ្នឹងគេផងណា បងប្អូនមនុស្សម្នាក់ៗ គ្មានអ្នកណាម្នាក់មេីលឃេីញវាសនាមេីលមិនដឹងមុខថាថ្ងៃមុខទៅជាយ៉ាងណាទេ បងប្អូនសព្វថ្ងៃគាត់រស់នៅ​ ភូមិ​ត្មាតពង​ សង្គាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 081 641 318 យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *