ឈុត ព្រះម៉ែទុគ៌ា ទេវីអ្នកចម្បាំង ព្រះធីតានៃក្រុងលង្វែក!!!
កាលពិពេលថ្មីៗនេះ ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nika Van បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំងព្រោះតែការគ្រងឈុត ព្រះម៉ែទុគ៌ា ទេវីអ្នកចម្បាំង ដែលហ្វេសប៊ុកខាងលើបានបង្ហោះ និងសរសេររៀបរាប់ថា៖ «ព្រះម៉ែទុគ៌ា ទេវីអ្នកចម្បាំង មានរឿងនិទានដំណាលថា ក្នុងកាលដ៏យូលង់មកហេីយ ទេវទាំងឡាយពុំអាចវាយឈ្នះមហិង្សាសុរា ដែលជាយក្សកំណាចសាហាវឃោឃៅ មានខ្លួនជាមនុស្សក្បាលជាក្របីនោះឡេីយ។
យក្សនោះនាំពួកអសុរាទៅអុកឡុកបង្ករចលាចលគំរាមគំហែងឋានទេវលោក ព្រះឥសូរ ព្រះនារាយណ៍និងអទិទេពផ្សេងទៀតក៏ព្រមព្រៀងគ្នា ហេីយបង្កេីតបានជាព្រះម៉ែ ទុគ៌ា ។ ព្រះម៉ែមានមហិទ្ធិរិទ្ធខ្លាំងពូកែរអស្ចារ្យណាស់ ហេីយទៅសម្លាប់យក្សមហិង្សាសុរានោះចោលទៅ ។ ឈុតនេះdesign ហេីយតម្លេីងថ្មី ! អោយមេីលទៅមានភាពទាក់ទាញហ្នឹងមានអំណាច ។ សម្លៀកបំពាក់បុរាណបែបឆ្នៃប្រឌិត !Make up by RaDee RaDeeDesign by Skor KrobStudio mirror»៕