គាំទ្រអំពើល្អ!!! លោកឧកញ៉ា ឌួង ឆាយ នឹងចំណាយទាំងស្រុងក្នុងពិធីបុណ្យស ព៧ថ្ងៃ របស់លោកតាស៊ីក្លូដែលត្រូវរថយន្តបុក
កាលពីពេលថ្មីៗនេះមហាជននៅក្នុងបណ្តាញសង្គមកំពុងមានការរំជួលចិត្តចំពោះការស្លា.ប់របស់លោកតាធាក់ស៊ីក្លូម្នាក់ដែលមានជីវភាពក្រលំបាកហើយត្រូវបានរថយន្តម៉ាកតូយ៉ូតាព្រូសពណ៌សមិនចាំស្លាកលេខបើកមកពីក្រោយយ៉ាងលឿនបុ.កចំពេញទំហឹងបណ្ដាលឲ្យកិ.នអូសលោកតាជាង១០០ម៉ែត្រស្លា.ប់ភ្លាមៗនៅក្បែរភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រីហើយរត់គេចខ្លួនបាត់។
ទន្ទឹមនឹងនោះសូមអរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះជាមួយប៉ូលិសខណ្ឌដូនពេញក្នុងការដុតដៃដុតជើងសហការស្រាវជ្រាវក្នុងករណីបុកផ្តា.ច់ជី.វិតលោកតាធាក់ស៊ីក្លូកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
ក្នុងសង្កាត់ចតុមុខ/ខណ្ឌដូនពេញ/រាជធានីភ្នំពេញ ហើយពេលនេះក្រុមគ្រួសារលោកតាស៊ីក្លូ សង្ឃឹមថាសមត្ថកិច្ចនឹងតាមស្រាវជ្រាវតាមចាប់រថយន្តនឹងអ្នកបើករថយន្តបង្កហេតុឃើញក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអោយលោកតាស៊ីក្លូអាចបិទភ្នែកទៅជិតក្រោយទទួលបានយុត្តិធម៌។ អ្វីដែលសែនរំជួលចិត្តនោះពិតជាទុក្ខជាន់ទុក្ខណាស់កូនប្រុសទើបតែស្លា.ប់មិនទាន់បាន១០០ថ្ងៃផង បែរជាលោកតាអាយុ៧៧ឆ្នាំ ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរតែមួយជីវិតហើយនោះដោយរត់ស៊ីក្លូពេលថ្ងៃនិងរើសអេតចាយពេលយប់បានលាចាកលោកទៅទៀតនៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ។
សូមជម្រាបផងដែរថាស.ពរបស់លោកតាស៊ីក្លូត្រូវបានបូជារួចចប់សព្វគ្រប់ហើយនិងរៀបចំបន្តធ្វើបុណ្យ៧ថ្ងៃនៅឯស្រុកកំណើត។ក្នុងនោះដោយមើលឃើញពីទុក្ខលំបាកនិងការអាណិតអាសូរជាពន់ពេកចំពោះលោកតាស៊ីក្លូលោកឧកញ៉ា ឌួង ឆាយ ក្រោយបានមើលការឡាយរបស់TVFBលោកឧកញ៉ាបានទាក់ទងមកកាន់លោក សុវណ្ណរិទ្ធី ផ្ទាល់នៅមុននេះបន្តិចថា លោកឧកញ៉ានឹងធ្វើការធានាចេញរាល់ការចំណាយទាំងស្រុងនៃបុណ្យសព៧ថ្ងៃរបស់លោកតា ដើម្បីជួយសម្រាលទុកលំបាកដល់គ្រួសាររបស់លោកតាស៊ីក្លូនាពេលនេះ។
ក្នុងនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានចូលបុណ្យលោកតាស៊ីក្លូចំនួន២លានរៀល រួមជាមួយនិងគ្រឿងឧបភោគបរិភោគផងដែរ។ ដូច្នេះបើប្រិយមិត្តមានចិត្តអាណិតអាសូរដល់គាត់ចង់បរិច្ចាគថវិកាដើម្បីជួយសម្រាលទុក្ខរបស់គាត់ អាចទំនាក់ទំនងតាមរយៈលេខ៖ 093 697 923 ៕ អត្ថបទ៖ TVFB